ស្រមោច
បទកាកគតិ
ស្រមោចតូចល្អិត តែវាមានចិត្ត ពិតខ្លាំងអស្ចារ្យ
វាអាចលីសែង រាល់គ្រប់អាហារ មិនចាញ់សង្អា
សង្កើចអង្ក្រង ។
អង្ករយ៉ាងមួន ធំជាងតួខ្លួន វាសែងឥតហ្មង
មួយដាក់លើស្មា មួយរុញក្រោយខ្នង មួយទៀតទាញផង
ត្រាសម្រេចបាន ។
អំបិលរសប្រៃ គេអាចប្រើច្នៃ ជាថ្នាំសាមាន្យ
កំចាត់ស្រមោច ក្បាលខូចរំខាន ឲ្យវិនាសប្រាណ
ប្រាសអន្តរាយ ។
ថ្នាំពុលដោយហោច ដូចគ្មានស្រមោច ណាបែកខ្ចាត់ខ្ចាយ
តែផ្ទុយទៅវិញ ស្រមោចទាំងឡាយ បែរជាស្លាប់កាយ
ក្នុងចំណីវា ៕
ខ្ញុំជាសមាជិកថ្មី សូមជួយណែនាផង..
មិនអីរ៉េបង! សុំប្រាប់ទៅចុះមកនេះមិនមែនមកតែញុំាទឹកទេ មកទាថ្លៃពន្ធផង និងថ្លៃការពារផងណាបង! រីករាយដែលបានស្គាល់។ បង់លុយហើយ បានខ្ញុំទៅវិញ។
អរគុណណាស់.. កំពុងតែរៀនប្រើ..
សួស្តី!!!
ខ្ញុំចូលចិត្តកម្លាំងតស៊ូរបស់ស្រមោច តែអត់ចូលចិត្តវាខាំខ្ញុំទេ…. ហិហិ