ដើមឈើ
(បទពាក្យ៨)
ធម្មជាតិតាក់តែងបង្កើតរុក្ខា ច្រើនប្រភេទដល់ត្រារាប់ពុំបាន
ឈើខ្លះមានខ្លឹមខ្លួនយ៉ាងចំណាន ខ្លះសោភាល្អក្សាន្ដប្រហោងកាយ។
ឈើខ្លះមានខ្លឹមត្រឹមនៅសម្បក ឯខាងក្នុងណែនកកពេញដោយស្រាយ
ឈើខ្លះធំខ្ពស់ហួសវែងអន្លាយ មែកបែកខ្ញែករសាយពេញវនា ។
ទោះស្រាយប្រហោងឬក៏ឈើខ្លឹម ឈើទាំងអស់ចិញ្ចឹមខ្លួនដូចគ្នា
ដើមឈើត្រូវការរស់បានសុខជា ស្ថិតនៅក្នុងនាមាល្អពិសី ។
ឈើខ្លះអាងតែថាខ្លូនឯងធំ បែកមែករិតជិតជុំឥតប្រណី
គ្របលើឈើតូចកម្លាំងទន់ខ្ចី មិនអាចឱ្យឈើថ្មីលូតបានល្អ ។
ឈើតូចខ្លះត្រូវរួញខ្លួនក្រញ៉ង់ មិនអាចនឹងតម្រង់ងើបងើយក
ឈើតូចខ្លះទៀតមិនខ្ចីអង្វរ ខំប្រឹងប្រែងធ្វើសស៊ូដល់ស្លាប់ ។
ឈើតូចខ្លះទៀតពូកែអែបអប ចេះធ្វើខ្លួនរណបខ្លបចំណាប់
ដើម្បីខ្លួនរស់ខ្ពស់មានគេស្ដាប់ ហ៊ានប្រល័យសម្លាប់កាប់មិត្ដខ្លួន។
ពិតមែនណាស់ឈើមានច្រើនប្រការ ឥតមានឈើមួយណាមិនចង់មួន
មិនចង់អាស្រ័យរស់នៅជួបជួន រស់នៅបានសមសួននឹងញាតិឡើយ។
ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០០៩
😀